ជួយស៊ែរគ្នារ៖ វិធីធម្មជាតិ ៣ ប្រភេទ អាចព្យាបាលជំងឺកាមរោគ "រើម" ជាដាច់ - Blue&Red

Latest

BANNER 728X90

Sunday, May 7, 2017

ជួយស៊ែរគ្នារ៖ វិធីធម្មជាតិ ៣ ប្រភេទ អាចព្យាបាលជំងឺកាមរោគ "រើម" ជាដាច់

​ជំងឺរើម​ជាការ​ឆ្លង​មេរោគ​មួយ បណ្ដាលមកពី​វីរុស​ប៉េ​ស​។ វា​បង្ក​ឱ្យ​រមាស់ និង​ឈឺចាប់​ជាខ្លាំង ហើយ​វា​កើតឡើង​ទាំង​ចំពោះ​បុរស​និង​ស្ត្រី​។ វា​រំលេច​ជា​ទម្រង់​ក្រហម​តូចៗ ហើម និង​មាន​ពងបែក​រ៉ាវៗ ឬក៏​ឈឺ​ក្បែរ​មាត់ ភ្នែក បបូរមាត់ និង​ប្រដាប់ភេទ​។​
​    ​* មូលហេតុ​បង្ក​ឱ្យ​ឆ្លង​ជំងឺ​នេះ​រួមមាន​៖
​    ​- តាមរយៈ​ការ​ថើប​
​    ​- រួមភេទ​មិនបាន​ការពារ​
​    ​- ការ​ប៉ះ​ស្បែក​នឹង​ស្បែក​
​    ​- រួម​រ័ក្ស​ច្រើន​ដៃគូ​
​    ​- ការប៉ះពាល់​កាំរស្មី Ultraviolet លើស​ចំណុះ​
​    ​- ការវះកាត់​នៅ​តំបន់​ប្រដាប់ភេទ​
​    ​- ការប៉ះពាល់​ពងបែក​ធ្វើឱ្យ​ធ្លាយ​
​    ​- ការប៉ះពាល់​មនុស្ស​ដែល​ឆ្លង​មេរោគ​នេះ​
​    ​- ឈឺ​ច្រើន ស្ដ្រេ​ស មក​រដូវ អស់កម្លាំង​ល្ហិតល្ហៃ និង​វះកាត់​ក៏​បណ្ដាលឱ្យ​កើត​ជំងឺ​នេះដែរ​
​    ​- ហើយ​វីរុស​រើម​នេះ​ក៏​អាច​ចម្លង​ដល់​ទារក​ទើបនឹង​កើត ពី​ម្ដាយ​មាន​ជំងឺ​នេះដែរ​។​
* រោគសញ្ញា ២០ ថ្ងៃ​ដំបូង​របស់​ជំងឺរើម​
​    ​- វិលមុខ​
​    ​- ឈឺចាប់​នៅពេល​នោម​
​    ​- មាន​អារម្មណ៍​មិន​ស្រួលខ្លួន​
​    ​- ហូរ​ទឹករំអិល​ពី​ទ្វារមាស​
​    ​- កើត​ដំបៅ​និង​ពងបែក​
​    ​- កើត​ពងបែក​ក្រហម​នៅលើ​គូទ ភ្លៅ និង​ប្រដាប់ភេទ​។​
​    ​* វិធី​ព្យាបាល​៖
​    ​១. ដាំ​ប្រេង​អូ​លីវ​មួយ​កែវ​ឱ្យ​ពុះ បន្ទាប់មក​ទុកឱ្យ​ត្រជាក់ ហើយ​លាប​នៅលើ​កន្លែង​ឆ្លង​។​
​     ​២. ម្សៅ​មេនំ​បុ័ង ៖ យក​សំឡី​ជ្រលក់​ទឹក​ឱ្យ​សើម ហើយ​យកទៅ​ជ្រលក់​ម្សៅ​មេនំ​បុ័ង​។ បន្ទាប់មក​លាប​នៅលើ​កន្លែង​ឆ្លង​ជាការ​ស្រេច​។ ចំណាំ ៖ សំឡី​លាប​ហើយ​ម្ដង ត្រូវយក​ថ្មី​មួយទៀត ចៀសវាង​ចម្លង​ទៅលើ​កន្លែង​អត់​ឆ្លង​។​
​    ​៣. ប្រទាល​កន្ទុយក្រពើ ៖ ងាយៗ​គ្រាន់តែ​កាត់​វា យក​ផ្នែក​អន្ធិល​មក​លាប​ទុកចោល​ឱ្យ​ស្ងួត​ជាការ​ស្រេច​។ អនុវត្ត​រាល់ថ្ងៃ​៕





No comments:

Post a Comment