​អបអរ​សាទរ! ​ចាប់​ពី​ថ្ងៃ​ទី ១៥ នេះ​​ទៅ​ថ្លៃ​ទឹក​ភ្លើង​នឹង​​ចុះ​ថោក​ នៅ​ទូទាំង​ប្រទេស​ - Blue&Red

Latest

BANNER 728X90

Monday, May 8, 2017

​អបអរ​សាទរ! ​ចាប់​ពី​ថ្ងៃ​ទី ១៥ នេះ​​ទៅ​ថ្លៃ​ទឹក​ភ្លើង​នឹង​​ចុះ​ថោក​ នៅ​ទូទាំង​ប្រទេស​

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ អគារ​សាលា​ខេត្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ សម្ដេច​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​​ទី ១៥ ខែ​ឧសភា នេះ​ទៅ ដើម្បី​កាត់​បន្ថយ​ភព​ក្រីក្រ​របស់​ប្រជាជន ​និង​មន្រ្តី​រាជការ ថ្លៃ​ទឹក​ភ្លើង​នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ​ចុះ​ថោក​ហើយ​។
 សម្ដេច​នាយក​រដ្ឋ​មន្រ្តី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ចាប់ពីថ្ងៃ​ទី​១៥ ខែ​៥ ឆ្នាំ ២០១៧​នេះ​ទៅ​ ថ្លៃ​ទឹក​​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​​ តរដ្ឋ​ផ្ទាល់​ ​ដែល​ប្រើ​មិន​លើស​ពី ​៣​ម៉ែត្រ​គីប​ក្នុង ១​ខែ ​នឹង​ត្រូវ​បង់​ត្រឹម​ ៤០០​រៀ​ល នេះ​ចំពោះ​ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត​។
​ចំណែក​អ្នក​នៅ​រាជធានី​ភ្នំពេញ ​ប្រើ​អស់​ត្រឹម​ ៣​ម៉ែត្រ​គីប​ក្នុង​មួយ​ខែ នឹង​ចុះ​ពី៖ ៥៥០​រៀល​ ចុះ​មក​នៅត្រឹម ៤០០​រៀល​។
ចំពោះ​អ្នក​ដែល​ប្រើ​មិន​លើស​ពី​ ៧​ម៉ែត្រ​គីប ​នឹង​ត្រូវ​ចុះ​ពី៖ ៥៥០​រៀល មក​នៅ​ត្រឹម ៥០០​រៀល​។
 សម្ដេច​តេជោ​ហ៊ុន​សែន ​បញ្ជាក់​ទៀត​ថា ​ចំពោះ​ថ្លៃ​ភ្លើង​ ប្រសិន​បើ​បង​ប្អូន​​ប្រើ​ក្រោម ១០​គីឡូ​វ៉ាត់ នឹង​​បង់​​ត្រឹម​តែ​ ៥៥០​រៀល។ ចំណែក​អ្នក​​ប្រើ​ក្រោម​ ៥០​គីឡូវ៉ាត់ ​នឹង​ត្រូវ​​បង់​ ៦១០​រៀល​ ​​ហើយ​បងប្អូន​​ដែល​ប្រើ​អស់​ចាប់​ពី​ ៥០​គីឡូវ៉ាត់ ​នឹង​ត្រូវ​បង់​ ៧១០​រៀល៕

No comments:

Post a Comment