ក្ដៅ​ៗ…ក្រសួង​ហាម​ឃាត់​រាល់​សកម្មភាព Upload ស្នាដៃ​វីដេអូ​លើ Social Media - Blue&Red

Latest

BANNER 728X90

Tuesday, May 9, 2017

ក្ដៅ​ៗ…ក្រសួង​ហាម​ឃាត់​រាល់​សកម្មភាព Upload ស្នាដៃ​វីដេអូ​លើ Social Media

ទើប​តែ​ប៉ុន្មាន​នាទី​មុន​​នេះ​ប៉ុណ្ណោះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ជូន​ដំណឹង ដោយ​ធ្វើ​ការ​ហាម​ឃាត់​រាល់​សកម្មភាព Upload ស្នាដៃ​ភាពយន្ត​ក្នុង​ស្រុក​ទៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ឬ​ក៏ Youtube ក៏​ដោយ រួម​ទាំង​ការ​ផ្សព្វផ្សាយ​ស្នាដៃ​ភាពយន្ត​ជា​សាធារណៈ​ដោយ​គ្មាន​ការ​ អនុញ្ញាត​ពី​ក្រសួង​ផង។
សេចក្ដី​ជូន​ដំណឹង​ចុះ​លេខ ៤៥ ស.ជ.ណ ដែល​បោះ​ត្រា​ដោយ​ជំទាវ ភឿង សកុណា ជា​រដ្ឋ​មន្ត្រី បាន​ចាត់​ទុក​ថា ការ​ប្រព្រឹត្ត​ណា​មួយ​នៃ​សកម្មភាព​ខាង​លើ គឺ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល៕

No comments:

Post a Comment